ខ្មែរក្រោមសាកល្បងការអត់ឱនរបស់សាលារាជធានីចំពោះការប្រមូលផ្ដុំជាសាធារណៈ និងការធ្វើបាតុកម្ម
ព្រះសង្ឃខ្មែរក្រោម និងអ្នកតវ៉ាដែលជាអ្នកជាតិនិយមជាង១.០០០អង្គ-នាក់ បានសាកល្បងការអត់ឱនរបស់សាលារាជធានីចំពោះការប្រមូលផ្ដុំជាសាធារណៈ និងការធ្វើបាតុកម្មកាលពីម្សិលមិញ ដោយបានប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យជាលើកដំបូង ចាប់តាំងពីកន្លែងនេះត្រូវបានបើកឡើងវិញកាលពីសប្ដាហ៍មុន ហើយបានបន្តហែក្បួនតាមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការសុំអភ័យទោសពីស្ថានទូតវៀតណាម។ អ្នកតវ៉ាដែលកំពុងទាមទារឲ្យមានការដកចេញវិញនូវការលើកឡើងរបស់មន្ត្រីទូតវៀតណាមម្នាក់កាលពីខែមិថុនា ដែលថា វៀតណាមខាងត្បូង ឬកម្ពុជាក្រោមស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមមុនត្រូវបានប្រគល់ជាផ្លូវការដោយប្រទេសបារាំងក្នុងឆ្នាំ១៩៤៩នោះ ត្រូវសាលារាជធានីភ្នំពេញប្រាប់ថា មនុស្សត្រឹមតែ១០នាក់ប៉ុណ្ណោះដែលអាចហែក្បួនតាមផ្លូវក្នុងរាជធានីបាន។ …
ម៉ិច ដារ៉ា និង ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/18419/