A&A រំពឹងថា KIAនឹងវាយលុកទីផ្សាររថយន្តកម្ពុជា
ក្រុមហ៊ុនចែកចាយរថយន្តកូរ៉េ ម៉ាក KIA បង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជា បន្ទាប់ពីបើកសម្ពោធបន្ទប់តាំងបង្ហាញរថយន្តកាលពីថ្ងៃសុក្រ ។ អ្នកតំណាងក្រុមហ៊ុន A&A Auto Group ដែលទទួលបានសិទ្ធិផ្តាច់មុខជាអ្នកចែកចាយស្របច្បាប់រថយន្ត ម៉ាក KIA នៅកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមហ៊ុនរំពឹងថានឹងអាចវាយលុកក្នុងទីផ្សាររថយន្តថ្មី ដែលនឹងកាត់បន្ថយការប្រើប្រាស់រថយន្តជជុះក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុក។ លោកស្រី ស៊ីន ស៊ីវឿង ប្រធានផ្នែកលក់នៃក្រុមហ៊ុន A&A Auto Group ឲ្យដឹងថា កត្តាជីវភាពដែលកំពុងតែកើនឡើង និងតម្រូវការប្រើប្រាស់ឡានថ្មីកំពុងតែជំរុញទីផ្សាររថយន្តឲ្យ ដើរទៅមុខ។ លោកស្រីបន្តថា៖ «យើងឃើញសេដ្ឋកិច្ចប្រជាជនកាន់តែប្រសើរឡើង ហើយទំនោរងាកមកប្រើប្រាស់រថយន្តថ្មីដែលមានតម្លៃសមរម្យ ក្នុងចំណោមអ្នកមានចំណូលមធ្យមក៏មានការកើនឡើង។ យើងមើលឃើញពីសក្តានុពលនេះ»។ …
ចាន់ មុយហុង
http://postkhmer.com/business/business/114183-aaa-kia