ក្រុមហ៊ុនបារាំងនឹងសាងសង់កសិដ្ឋានថាមពលខ្យល់ នៅខេត្តកំពត
រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង Blue Circle នឹងចុះកិច្ចព្រមព្រៀងសាងសង់កសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់ (Wind Power) នៅខេត្តកំពត។ នេះបើយោងតាមមន្ត្រីក្រសួងរ៉ែ និងថាមពល។ នេះជាគម្រោងថាមពលកកើតឡើងវិញដើរដោយថាមពលខ្យល់លើកដំបូងនៅកម្ពុជា ខណៈរដ្ឋាភិបាលកំពុងព្យាយាមក្នុងការធ្វើពិពិធកម្ម ប្រភពថាមពល ពិសេសថាមពលស្អាត ដើម្បីសម្រេចបានតាមទិសដៅនៃការគ្របដណ្ដប់តាមភូមិ ១០០ ភាគរយទូទាំងប្រទេសត្រឹមចុងឆ្នាំ ២០២០។ …
ម៉ៃ គុណមករា
https://bit.ly/2CjHe07