ព្រះរាជាណាចក្រផលិតមាសដុំពាក់កណ្តាលសម្រេចមានអត្រាមាស៩០ភាគរយចំនួន១៣៧គីឡូក្រាម
ក្រុមហ៊ុនរ៉ែ Renaissance Minerals (Cambodia) Ltd របស់អូស្ត្រាលី បានផលិតមាសដុំពាក់កណ្តាលសម្រេចមានអត្រាមាស ៩០ភាគរយ (Gold Dore Bars) ចំនួន ១៣៧ គីឡូក្រាមក្នុងរយៈពេលជាងមួយខែ ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរ៉ែមាសដ៏សំខាន់របស់ខ្លួន នៅភាគឥសាន នៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា នេះបើយោងតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០១ ខែសីហា។ …
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/kingdom-produces-137kg-gold-dore-bars