កម្ពុជា​ធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម​ ដើម្បី​ចាប់យក​វិនិយោគិន​ថ្មី

កាលពី​ថ្ងៃទី​ ១៤ ខែសីហា គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ដើម្បី​រួមចំណែក​ដល់​ការរក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន រដ្ឋាភិបាល​បានដាក់​ចេញ និង​កំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥​។ សេចក្តី​ប្រកាស​នោះបាន​បន្តថា គោលនយោបាយ​នេះ​គឺជា​យុទ្ធសាស្ត្រ​ជំរុញ​កំណើនសេដ្ឋកិច្ច​ថ្មី​របស់​កម្ពុជា​ក្នុង​ការផ្តោតលើ​ពិពិធកម្ម​សេដ្ឋកិច្ច ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការលើកកម្ពស់​ផលិតភាព​ឲ្យ​ស្រប​តាម​បរិបទ​នៃ​ការប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុងស្រុក និង​សភាពការណ៍​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។ …

ធូ វិរៈ
https://bit.ly/3iauKLw