ប្រធានមន្ទីរកសិកម្មខេត្តកោះកុង បដិសេធការចោទលក់ដីរដ្ឋ
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកោះកុង បានបដិសេធចំពោះការចុះផ្សាយដែលថា រូបលោកបាន «យកដីរដ្ឋលក់» ខណៈដែលក្រសួងកសិកម្ម កំពុងធ្វើអធិការកិច្ច ចំពោះការចោទប្រកាន់នេះ។ លោក អុី ម៉េងលាង បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនគឺជាការចុះផ្សាយខុសពីការពិតទាំងស្រុង។ លោកលើកឡើងថា កិច្ចការដែលរូបលោកបានធ្វើកន្លងមក លើការគ្រប់គ្រងទ្រព្យសម្បត្ដិរបស់រដ្ឋ តែងតែយកចិត្ដទុកដាក់ថែរក្សា មិនមានទៅកាត់ដីរដ្ឋឲ្យ ឬ លក់ឲ្យបុគ្គលណាមួយនោះទេ។ …
វ៉ន ដារ៉ា
https://bit.ly/2U6aPBD