រដ្ឋបាលខេត្តកោះកុង និងអភិបាលស្រុកបន្ទាយស្រី ព្រមានបង្ក្រាបការរំលោភរានយកដី
រដ្ឋបាលខេត្តកោះកុងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះពលរដ្ឋណាដែលចូលទៅកាប់ទន្ទ្រានយកដីនៅក្នុងតំបន់ដីទំហំ ៩ ៣០៦ ហិកតានៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខណៈអភិបាលស្រុកបន្ទាយស្រីប្ដេជ្ញាទប់ស្កាត់សកម្មភាពឈូសឆាយកាប់រានដីព្រៃកោងកាងទឹកសាប រំលោភយកដីធ្វើជាកម្មសិទ្ធិ។ តាមលិខិតរដ្ឋបាលខេត្តកោះកុងចុះថ្ងៃទី ៧ ខែកុម្ភៈដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីថ្ងៃអាទិត្យឲ្យដឹងថា ទីតាំងដីទំហំ ៩ ៣០៦ ហិកតាដែលបានកាត់ចេញពីឧទ្យានជាតិបទុមសាគរតាមព្រះរាជក្រឹត្យលេខ ០៧១៦ ចុះកាលពីខែកក្កដាឆ្នាំ ២០១៦ សម្រាប់ផ្តល់ជាគោលនយោបាយបែងចែកជូនដល់ពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរលំនៅឋានចេញពីទីតាំងគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION Development Group Co., Ltd តែប៉ុណ្ណោះ។ …
សុទ្ធ គឹមសឿន
https://bit.ly/2UGRRVi