សាលា​ដំបូង​ខេត្ត​កំពង់ចាម​ដោះ​លែង​មនុស្ស​ចំនួន​ប្រាំ​នាក់​ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​តវ៉ា​

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​កំពង់ចាម​បាន​ដោះ​លែង​មនុស្ស​ចំនួន​ប្រាំនាក់​ក្នុង​ចំណោម​មនុស្ស​ចំនួន​១០​នាក់ ដែល​ត្រូវ​​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​​រវាង​នគរ​បាល​ និង​កម្មករ​​ប្រហែល​១.០០០នាក់ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពីការ​ងារ​​ពី​រោងចក្រ​ស្បែក​ជើង​ Juhui គ្រប់គ្រង​ដោយជនជាតិ​តៃវ៉ាន់​។ … ការ​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រែក្លាយ​ជា​​មាន​អំពើ​ហិង្សា​នៅ​ពេល​លោក តេង សម្បត្តិ ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​ស្បែក​ជើង Juhui បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កម្មករ​ថ្មី​ចំនួន​៧២​នាក់​​នៅ​ខ្លោងទ្វារ​មុខ​របស់​រោងចក្រ​ ហើយ​នគរ​បាល​បង្ក្រាប​បាតុកម្ម​បាន​ព្យាយាម​រឹប​អូស​យក​ឧបករណ៍​បំពង​សំឡេង​របស់​អ្នក​តវ៉ា​នោះ​។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/20273/