ពលរដ្ឋ​បិទ​ផ្លូវ​ជាតិ​លេខ​៤​ប្រឆាំង​នឹង​ការ​​​រុះ​រើ​ផ្ទះ

ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​នាំ​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ប្រមាណ​ ១​ម៉ោង​ ត្រង់​ចំណុច​ផ្លូវ​ចូល​រោងចក្រ​យូ​ស៊ី​ន​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ ខណៈ​ដែល​កម្លាំង​អាជ្ញាធរ​ចម្រុះ​ជា​ច្រើន​នាក់​ បាន​ចុះ​ទៅ​រុះរើ​លំនៅ​ឋាន​របស់​ពួក​គាត់​ ដែល​សង់​នៅ​អណាធិបតេយ្យ​លើ​ដី​តំបន់​ព្រៃ​ការពារ​ក្បាលឆាយ​របស់​រដ្ឋ​។​ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​លេខ​១​ លោក​ ហេង​ សុខុម​ បាន​រៀបរាប់​ថា​ ការ​ដែល​ពួក​គាត់​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​នេះ​ ដោយសារ​តែ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ចុះ​រុះរើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ៥០​ខ្នង​ និង​បង្ខំ​ឲ្យ​ពលរដ្ឋ​ជាង​ ១០០​គ្រួសារ​ផ្សេង​ទៀត​ រុះរើ​លំនៅ​ឋាន​ ចេញពី​ដី​ដែល​ពួក​គាត់​បាន​រស់នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ នេះ​ ដើម្បី​យក​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ដាំ​ដើម​ឫស្សី​ និង​ដើម​ព្រីង​។​ …​

ប៉ិច សុធារី
http://bit.ly/2d4viV3