តុលាការ​អនុវត្ត​ដីកា​រក្សា​ការពារ​ដី​ទំនាស់​​ បងប្រុស​នាយករដ្ឋមន្ត្រី​​ជាមួយ​មេបញ្ជាការ​រង

តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​មិន​ឲ្យ​មាន​ការ​ឈូសឆាយ និង​លក់​ដូរ​ផ្ទៃដី​ចំនួន ១ ពាន់​ហិកតា​ទៅ​តាម​បណ្តឹង​របស់​បងប្រុស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កំពុង​តែ​មាន​ទំនាស់​ដីធ្លី​ជាមួយ​នឹង​មេបញ្ជា​ការរង​កងទ័ព និង​ឈ្មួញ​ដី​មួយ​ក្រុម។

លោក​ ហ៊ុន សាន ដែល​ជា​បងប្រុស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ជា​នាយក​រដ្ឋបាល​គ្រប់គ្រង​ កាំសាប​ កំពុង​តែ​មាន​ទំនាស់​ដីធ្លី​ទំហំ ១ ពាន់​ហិកតា​ក្នុង​ស្រុក​ឱរ៉ាល់​ជាមួយ​នឹង​លោកស្រី​ឧត្តមសេនីយ៍​ទោ ខៃ ណារិន មេ​បញ្ជាការ​រង​កងពល​តូច​លេខ ៧០ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឈ្មួញ​ដី​ឈ្មោះ​ ថោង សុខេង និង​ឈ្មោះ​ លី លន់។ នេះ​បើ​យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពាក្យ​បណ្តឹង​របស់​លោក​ ហ៊ុន សាន ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ។ …

 

ផាក់ ស៊ាងលី
http://bit.ly/1GfSYKu