តុលាការអនុវត្តដីការក្សាការពារដីទំនាស់ បងប្រុសនាយករដ្ឋមន្ត្រីជាមួយមេបញ្ជាការរង
តុលាការខេត្តកំពង់ស្ពឺបានចុះអនុវត្តដីការក្សាការពារមិនឲ្យមានការឈូសឆាយ និងលក់ដូរផ្ទៃដីចំនួន ១ ពាន់ហិកតាទៅតាមបណ្តឹងរបស់បងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងតែមានទំនាស់ដីធ្លីជាមួយនឹងមេបញ្ជាការរងកងទ័ព និងឈ្មួញដីមួយក្រុម។
លោក ហ៊ុន សាន ដែលជាបងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជានាយករដ្ឋបាលគ្រប់គ្រង កាំសាប កំពុងតែមានទំនាស់ដីធ្លីទំហំ ១ ពាន់ហិកតាក្នុងស្រុកឱរ៉ាល់ជាមួយនឹងលោកស្រីឧត្តមសេនីយ៍ទោ ខៃ ណារិន មេបញ្ជាការរងកងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទ និងឈ្មួញដីឈ្មោះ ថោង សុខេង និងឈ្មោះ លី លន់។ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាល និងពាក្យបណ្តឹងរបស់លោក ហ៊ុន សាន ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។ …
ផាក់ ស៊ាងលី
http://bit.ly/1GfSYKu