ម៉ម​ ប៊ុន​ហេង ​​ស្នើ​រដ្ឋា​ភិបាល​ជួយ​អ្នក​ឆ្លង​អេដស៍​នៅ​ឃុំ​រកា

រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល លោក ​ម៉ម ប៊ុន​ហេង បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​ចែង​កញ្ចប់​ថវិកា​ពិសេស​ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ជាង​ ២២០ នាក់ ដែល​ឆ្លង​មេរោគ​អេដស៍​​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ព្រម​ទាំង​ពង្រឹង​វិជ្ជាជីវៈ​គ្រូ​ពេទ្យ ក្នុង​វិស័យ​សុខាភិបាល​ទាំង​សាធារណៈ​និង​ឯកជន​ឡើង​វិញ នៅតាម​មណ្ឌល​សុខភាព​ទូទាំង​ប្រទេស។ … លោក​បាន​បន្ត​ថា ចំពោះ​កញ្ចប់​ថវិកា​ពិសេស​ដែល​ជា​ការ​ផ្តួច​ផ្តើម​គំនិត​របស់​ប្រធាន​គណៈកម្ម​ការ​ទី៨ លោកស្រី កែ សុវណ្ណារតន៍ នឹង​ចំណាយ​ទៅ​លើ​ការ​ពង្រីក​មណ្ឌល​សុខភាព ផ្តល់​អ្នក​ប្រឹក្សា ឱសថ​ប្រឆាំង​មេរោគ​ និង​ជំងឺ​បន្ទាប់​បន្សំ ការ​ដាក់​ពង្រាយ​គ្រូ​ពេទ្យ​បន្ថែម និង​រថយន្ត​សង្គ្រោះ​បន្ទាន់​​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា​នោះ។ … ចំណែកប្រធាន​គណៈកម្មការ​សុខាភិបាល សង្គម​កិច្ច អតីត​យុទ្ធ​ជន យុវនីតិ​សម្បទា ការងារ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​កិច្ចការ​នារី​ នៃ​រដ្ឋសភា លោក ​ស្រី កែ សុវណ្ណារតន៍​ បាន​ឲ្យ​ដឹង​ដែរ​ថា សំណើ​សុំ​កញ្ចប់​ថវិកា​ពិសេស​នេះ មិន​ត្រឹម​តែ​សម្រាប់​ចំណាយ​លើ​សេវា​សុខភាព​របស់​ពលរដ្ឋ ដែល​ឆ្លង​មេរោគ​អេដស៍​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​មាន​ការ​ទំនុក​បម្រុង​ផង​ដែរ​ ទៅ​លើ​សេដ្ឋកិច្ច​គ្រួសារ និង​បញ្ហា​បំណុល ​ដែល​ពួក​គាត់​ មិន​មាន​លទ្ធភាព​សង​ទៅ​កាន់​ធនាគារ។ …

តាំង វីដា
http://bit.ly/1yvQNgt