ម៉ម ប៊ុនហេង ស្នើរដ្ឋាភិបាលជួយអ្នកឆ្លងអេដស៍នៅឃុំរកា
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើឲ្យរដ្ឋាភិបាលចាត់ចែងកញ្ចប់ថវិកាពិសេស ដើម្បីជួយដល់ជនរងគ្រោះជាង ២២០ នាក់ ដែលឆ្លងមេរោគអេដស៍នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងពង្រឹងវិជ្ជាជីវៈគ្រូពេទ្យ ក្នុងវិស័យសុខាភិបាលទាំងសាធារណៈនិងឯកជនឡើងវិញ នៅតាមមណ្ឌលសុខភាពទូទាំងប្រទេស។ … លោកបានបន្តថា ចំពោះកញ្ចប់ថវិកាពិសេសដែលជាការផ្តួចផ្តើមគំនិតរបស់ប្រធានគណៈកម្មការទី៨ លោកស្រី កែ សុវណ្ណារតន៍ នឹងចំណាយទៅលើការពង្រីកមណ្ឌលសុខភាព ផ្តល់អ្នកប្រឹក្សា ឱសថប្រឆាំងមេរោគ និងជំងឺបន្ទាប់បន្សំ ការដាក់ពង្រាយគ្រូពេទ្យបន្ថែម និងរថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃុំរកានោះ។ … ចំណែកប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោក ស្រី កែ សុវណ្ណារតន៍ បានឲ្យដឹងដែរថា សំណើសុំកញ្ចប់ថវិកាពិសេសនេះ មិនត្រឹមតែសម្រាប់ចំណាយលើសេវាសុខភាពរបស់ពលរដ្ឋ ដែលឆ្លងមេរោគអេដស៍ប៉ុណ្ណោះទេ តែក៏នឹងមានការទំនុកបម្រុងផងដែរ ទៅលើសេដ្ឋកិច្ចគ្រួសារ និងបញ្ហាបំណុល ដែលពួកគាត់ មិនមានលទ្ធភាពសងទៅកាន់ធនាគារ។ …
តាំង វីដា
http://bit.ly/1yvQNgt