ថៃ​ប្រកាស​ទទួល​យក​ពលករ​ខ្មែរ​វិញ​បើ​ស្របច្បាប់

ប្រទេស​ថៃ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារនេះ​ថា​ ខ្លួន​នឹង​ទទួល​យក​ពលករ​កម្ពុជា​ដែល​ត្រូវ​បញ្ជូន​ចេញ​នៅ​ក្នុង​ពេល​នេះ​ឲ្យ​មក​ធ្វើ​ការវិញ​នៅ​ក្នុង​ពេល​ខាង​មុខ។ ក៏ប៉ុន្តែ​ប្រទេសថៃ​បាន​ដាក់​លក្ខខណ្ឌ​ថា​ពលករ​ទាំង​នោះ​ត្រូវតែ​ត្រឡប់​មកធ្វើ​ការវិញដោយ​ភាព​ស្រប​ច្បាប់។ ​លោក​កុយ គួង ​អនុ​រដ្ឋ​លេខាធិការ​និងជាអ្នក​នាំពាក្យក្រសួង​ការបរទេស​កម្ពុជា​បានឲ្យ​ដឹង​ថា​ ឯក​អគ្គ​រាជទូត​កម្ពុជាប្រចាំ​ក្រុង​បាងកក​លោកស្រី​អ៊ាត សុភា ​បានជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេសថៃ​ស្តី​ទី​កាល​ពីព្រឹក​ថ្ងៃ​អង្គារ​នេះ​ហើយ​ភាគី​ថៃ​បាន​សន្យា​ថា​នឹង​ទទួល​យក​ពលករខុស​ច្បាប់​កម្ពុជា​ដែល​ត្រូវបញ្ជូន​ចេញទៅ​ស្រុក​កំណើត​ពួក​គេនៅពេល​ដែល​ពលករ​ទាំងនេះ​មក​ធ្វើ​ការ​វិញ​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ។ …

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/thailand-says-legal-cambodian-workers-can-return-/1939147.html