ថៃប្រកាសទទួលយកពលករខ្មែរវិញបើស្របច្បាប់
ប្រទេសថៃបានបញ្ជាក់ជំហររបស់ខ្លួននៅថ្ងៃអង្គារនេះថា ខ្លួននឹងទទួលយកពលករកម្ពុជាដែលត្រូវបញ្ជូនចេញនៅក្នុងពេលនេះឲ្យមកធ្វើការវិញនៅក្នុងពេលខាងមុខ។ ក៏ប៉ុន្តែប្រទេសថៃបានដាក់លក្ខខណ្ឌថាពលករទាំងនោះត្រូវតែត្រឡប់មកធ្វើការវិញដោយភាពស្របច្បាប់។ លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុងបាងកកលោកស្រីអ៊ាត សុភា បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃស្តីទីកាលពីព្រឹកថ្ងៃអង្គារនេះហើយភាគីថៃបានសន្យាថានឹងទទួលយកពលករខុសច្បាប់កម្ពុជាដែលត្រូវបញ្ជូនចេញទៅស្រុកកំណើតពួកគេនៅពេលដែលពលករទាំងនេះមកធ្វើការវិញដោយស្របច្បាប់នៅក្នុងប្រទេសថៃ។ …
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/thailand-says-legal-cambodian-workers-can-return-/1939147.html