លោក លី គឺឈាំង បានថ្លែងថានឹងធ្វើការជាមួយកម្ពុជាទៅលើផ្លូវខ្សែក្រវ៉ាត់
លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំងបានថ្លែងថា ប្រទេសចិនពេញចិត្តនឹងរួមសហប្រតិបត្តិការគំរោងអភិវឌ្ឍជាមួយប្រទេសកម្ពុជា ហើយនឹងចូលរួមកសាងគម្រោងផ្លូវខ្សែក្រវ៉ាត់ដើម្បីធ្វើការបង្រួមកិច្ចសហប្រតិបត្តិការទៅលើគម្រោងវិនិយោគឧស្សាហកម្មសំខាន់ៗ។ លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំងបានថ្លែងបែបនេះ នាពេលដែលលោកបានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលជាសមភាគីរបស់លោកនៅទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្សតិ៍។ មេដឹកនាំទាំងពីរ បានធ្វើជាសក្សីក្នុងការចុះហត្ថលេខាឯកសារចំនួន១៩ស្តីពី កិច្ចសហប្រតិបត្តិការនយោបាយ ជំនួញ វេជ្ជសាស្ត្រ សេវាសុខភាព កសិកម្ម និងការអប់រំ។ …
Zhang Yue
http://www.chinadaily.com.cn/cndy/2018-01/12/content_35487594.htm