ទណ្ឌិតថាធ្វើការនៅក្នុងពន្ធនាគារមិនទទួលបានប្រាក់កម្រៃបន្ថែម
សុភ័ក្ត គឺជាឈ្មោះដែលអ្នកកាសែតដាក់ឲ្យគាត់តែងចេញពីបន្ទប់ឃុំឃាំងរៀងរាល់ថ្ងៃទៅធ្វើការនៅក្នុងចម្ការដំឡូងមី និងចម្ការពោតដែលនៅព័ទ្ធជុំវិញមណ្ឌលអប់រំកែប្រែទី ៤ ស្ថិតនៅក្នុងឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ប៉ុន្តែការងាររបស់គាត់ពុំដែលទទួលបានកម្រៃនោះទេ។
បន្ទាប់ពីប្រមូលផលដំឡូងរួចលោកសុភ័ក្តត្រូវបានប្រធានមណ្ឌលអនុញ្ញាតឲ្យមកធ្វើការត្រាយស្មៅនៅតាមដងផ្លូវទៅពន្ធនាគារបន្ទាប់ពីលោកបានអនុវត្តទោសរបស់ខ្លួនដែលតុលាការបានសម្រេចឲ្យជាប់ទោស ៨ ឆ្នាំ និងនៅសល់តែពីរខែទៀតនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញនោះបានថ្លែងឲ្យដឹងថាមន្ត្រីនៅពន្ធនាគារតែងតែឲ្យទណ្ឌិតដែលជិតផុតទោសឲ្យចេញក្រៅមកធ្វើការនៅក្នុងចម្ការដំឡូង និងចម្ការពោតនៅពេលព្រឹក និងនៅពេលរសៀល។ …
ម៉ៃ ទិត្យថារ៉ា និង Alice Cuddy
http://bit.ly/1FKdRme