ទណ្ឌិត​ថា​ធ្វើ​ការ​នៅក្នុង​ពន្ធនាគារ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​បន្ថែម

សុភ័ក្ត គឺជា​ឈ្មោះ​​​ដែល​អ្នក​កាសែត​ដាក់​ឲ្យ​គាត់​តែង​ចេញ​ពី​បន្ទប់​ឃុំឃាំង​រៀងរាល់​ថ្ងៃ​ទៅ​ធ្វើការ​នៅក្នុង​ចម្ការ​ដំឡូងមី​ និង​​ចម្ការ​ពោត​ដែល​​នៅ​ព័ទ្ធ​ជុំវិញ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ៤ ស្ថិត​នៅក្នុង​ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ​ ប៉ុន្តែ​ការងារ​របស់​គាត់​​ពុំ​ដែល​​ទទួល​បាន​កម្រៃ​នោះ​ទេ​។

បន្ទាប់ពី​ប្រមូល​ផល​ដំឡូង​រួច​លោក​សុភ័ក្ត​ត្រូវ​បាន​ប្រធាន​មណ្ឌល​អនុញ្ញាត​ឲ្យ​មក​ធ្វើការ​ត្រាយ​ស្មៅ​នៅ​តាម​ដងផ្លូវ​ទៅ​ពន្ធនាគារ​បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​របស់​ខ្លួន​ដែល​តុលាការ​បាន​សម្រេច​ឲ្យ​ជាប់​ទោស​ ៨ ​ឆ្នាំ និង​​នៅ​សល់​តែ​ពីរ​ខែ​ទៀត​នឹង​ត្រូវ​​ដោះលែង​ឲ្យ​មាន​​សេរីភាព​វិញ​នោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​មន្ត្រី​នៅ​ពន្ធនាគារ​តែងតែ​ឲ្យ​ទណ្ឌិត​ដែល​ជិត​ផុត​ទោស​ឲ្យ​ចេញ​ក្រៅ​មក​ធ្វើការ​នៅក្នុង​ចម្ការ​ដំឡូង​ និង​ចម្ការ​ពោត​នៅពេល​ព្រឹក និង​នៅពេល​រសៀល​។ …

ម៉ៃ ទិត្យថារ៉ា និង Alice Cuddy
http://bit.ly/1FKdRme