បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងភ្លៀងដើរកៀងក្របី
បុរសវ័យចំណាស់ម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់កាលពីល្ងាចថ្ងៃអាទិត្យ ខណៈគាត់កំពុងរត់ដេញកៀងក្របីរបស់គាត់ចេញពីវាលស្រែមួយកន្លែង ដែលស្ថិតនៅក្នុងភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីត្រឡប់មកផ្ទះវិញស្របពេលមេឃកំពុងភ្លៀងធ្លាក់យ៉ាងខ្លាំង។ បើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញចំនួនអ្នកស្លាប់ដោយសារករណីរន្ទះបាញ់នៅក្នុងឆ្នាំនេះដោយគិតពីដើមខែមករារហូតដល់ថ្ងៃទី ២២ ខែឧសភាម្សិលមិញនេះបានកើនឡើងរហូតដល់ ៣៩ នាក់ និង ៤៦ នាក់ទៀតរងរបួស និងបានស្លាប់គោក្របីចំនួន ៥២ ក្បាល។ …
ឃុត សុភចរិយា
http://bit.ly/2qJD5xr