មន្រ្តី​មូលដ្ឋាន​ត្រៀម​ខ្លួន​បោះឆ្នោត​​ឱ្យ​​បក្ស​កាន់​អំណាច ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា ដោយ​មិន​មាន​បក្ស​ប្រឆាំង​ដ៏​ធំ

នៅ​ក្នុង​ឃុំ​ពពេល​នៃ​ខេត្ត​តាកែវ ដែល​មាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ សមាជិក​ក្រុមប្រឹក្សា​ចំនួន​៧នាក់​នៃ​ឃុំ​មួយ​នេះ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចូលរួម​បោះ​ឆ្នោត​ព្រឹទ្ធសភា ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ខាង​មុខ​នេះ។ នេះ​ជា​ការ​បោះឆ្នោត​អសកល​មួយ​ ដែល​ពុំ​មាន​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​ពលរដ្ឋ​ប្រមាណ​៤៣​ភាគរយ បាន​បោះឆ្នោត​​ឱ្យ​កាល​ពី​កន្លង​ទៅ។ គណបក្ស​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល កាល​ពីខែ​វិច្ឆិកា​ឆ្នាំមុន ហើយ​អាសនៈ​រដ្ឋសភា​និង​នៅ​តាម​មូលដ្ឋាន​របស់​ពួកគេ​ត្រូវ​បាន​បែង​ចែក​​ឱ្យ​​គណបក្ស​ផ្សេង ដោយ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ទទួល​បាន​អាសនៈ​ស្ទើរ​ទាំង​អស់។ …

ស៊ុន ណារិន
https://khmer.voanews.com/a/local-officials-prepare-to-vote-for-ruling-party-in-absence-of-main-opposition/4214009.html