មន្រ្តីមូលដ្ឋានត្រៀមខ្លួនបោះឆ្នោតឱ្យបក្សកាន់អំណាច ក្នុងការបោះឆ្នោតព្រឹទ្ធសភា ដោយមិនមានបក្សប្រឆាំងដ៏ធំ
នៅក្នុងឃុំពពេលនៃខេត្តតាកែវ ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សមាជិកក្រុមប្រឹក្សាចំនួន៧នាក់នៃឃុំមួយនេះ មកពីគណបក្សប្រជាជនកម្ពុជា នឹងចូលរួមបោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។ នេះជាការបោះឆ្នោតអសកលមួយ ដែលពុំមានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានពលរដ្ឋប្រមាណ៤៣ភាគរយ បានបោះឆ្នោតឱ្យកាលពីកន្លងទៅ។ គណបក្សមួយនេះ ត្រូវបានរំលាយចោលដោយតុលាការកំពូល កាលពីខែវិច្ឆិកាឆ្នាំមុន ហើយអាសនៈរដ្ឋសភានិងនៅតាមមូលដ្ឋានរបស់ពួកគេត្រូវបានបែងចែកឱ្យគណបក្សផ្សេង ដោយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជាជាអ្នកទទួលបានអាសនៈស្ទើរទាំងអស់។ …