កម្ពុជា គ្រោងនាំចូលអំបិល ៣ ម៉ឺនតោននៅឆ្នាំនេះ
ប្រទេសកម្ពុជាទំនងជានឹងត្រូវនាំចូលអំបិល ៣ ម៉ឺនតោននៅឆ្នាំនេះដើម្បីផ្គត់ផ្គង់តម្រូវការ ខណៈការផលិតក្នុងស្រុកប្រឈមនឹងកង្វះខាត ដោយសារតែអាកាសធាតុប្រែប្រួល។ នេះបើយោងតាមសហគមន៍ផលិតអំបិល។ លោក ប៊ុន បារាំង សហប្រធានសហគមន៍ផលិតអំបិលកែបកំពត បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា នេះជាលើកទី ២ សម្រាប់កម្ពុជាដែលនឹងនាំចូលអំបិលយកមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ លោកបានថ្លែងថា៖ «បន្ទាប់ពីការទទួលរងផលប៉ះពាល់ដោយសារមហន្តរាយទឹកភ្លៀងដែលធ្វើឲ្យអ្នកផលិតអំបិលកម្ពុជាមិនអាចប្រមូលផលអំបិលបាន»។ …
ចេង សុខហ័ង
https://www.phnompenhpost.com/business/low-salt-yields-leave-industry-scrambling-keep-reserves