អាជ្ញាធររឹបអូសឈើប្រណីតពីបន្ទាយយោធាក្នុងខេត្តក្រចេះ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អាជ្ញាធរខេត្តក្រចេះបានរកឃើញឈើប្រណីតជិត៩០ដុំកាលពីយប់ថ្ងៃសៅរ៍ ដែលគេគរទុកនៅខាងក្រៅបន្ទាយកងយោពលខេមរភូមិន្ទក្នុងស្រុកឆ្លូង ដែលគេជឿថា ឈើនេះបម្រុងនឹងដឹកទៅខេត្តត្បូងឃ្មុំទៅភាគខាងត្បូង។
លោក សោម សារិទ្ធ អភិបាលស្រុកបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានបានអមដំណើរនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកទៅកាន់បន្ទាយកងយោធពលខេមរភូមិន្ទក្នុងឃុំឆ្លូងកាលពីយប់ថ្ងៃសៅរ៍ ដោយទទួលបានដំណឹងអំពីការគរទុកឈើខុសច្បាប់នេះ។ …