តុលាការខេត្តមណ្ឌលគិរីឃុំខ្លួនជនត្រូវចោទម្នាក់ពីបទល្មើសបំផ្លាញធនធានធម្មជាតិ
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការដាក់អន្ទាក់ចាប់សត្វព្រៃប្រភេទសត្វកម្រជាច្រើនប្រភេទ នៅដែនជម្រកសត្វព្រៃស្រែពក។ «បច្ចុប្បន្ន ចៅក្រមស៊ើបសួរ កំពុងបន្តនិតិវិធីស៊ើបសួរបន្តទៀតទៅលើជនត្រូវចោទ ដើម្បីស្វែងរកអ្នកដែលប្រមូលទិញសត្វព្រៃពីជនត្រូវចោទ តែលទ្ធផលយ៉ាងណាថាត្រូវកោះហៅអ្នកប្រមូលទិញទាំងនោះប៉ុន្មាននាក់ទៀត យើងមិនទាន់ដឹងនៅឡើយ»។ នេះបើតាមប្រសាសន៍ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា។ …
ប៉ិច សុធារី
https://bit.ly/315EFKz