NPIC-ហ៊ីយ៉ាន់ដាយ​សហការ​ពង្រឹង​ជំនាញ

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា (NPIC) សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត ហ៊ីយ៉ាន់ដាយ នឹង​បើក​ដំណើរការ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​ជួសជុល​រថយន្ត​នៅ​ចុង​ឆ្នាំ​នេះ។ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​ផ្តល់​ជំនួយ​ដោយ​ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ហើយ​ការ​សាង​សង់​ត្រូវ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ម្សិលមិញ។ មជ្ឈមណ្ឌល​នេះ​មាន​ទីតាំង​ក្នុង​បរិវេណ NPIC ស្ថិត​នៅ​ក្នុង ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ សាងសង់​ឡើង​ដោយ​មាន​ទឹក​ប្រាក់​សរុប ៦៧ ម៉ឺន​ដុល្លារ​លើ​ផ្ទៃ​ដី ៣៦០ ម៉ែត្រ​ការ៉េ។ ដំណើរការ​សាង​សង់​គ្រោង​នឹង​បញ្ចប់​នៅ​ប្រាំ​មួយ​ខែ​ក្រោយ។​ …

ហ៊ គីមសាយ
http://www.postkhmer.com/business/business/113663-npic-