និស្សិតវេជ្ជបណ្ឌិតឯកទេសប្រតិកម្មនឹងការដំឡើងថ្លៃសិក្សាខ្ពស់
បួនថ្ងៃក្រោយការជូនដំណឹងពីការដំឡើងថ្លៃសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និស្សិតនៅសាលាពេទ្យមួយនេះ បានប្រតិកម្មនឹងតម្លៃសិក្សាដែលឡើងទ្វេដង សម្រាប់ ឆ្នាំ២០១៤-២០១៥ ដែលនឹងត្រូវប្រឡងចូលនៅពាក់កណ្តាល ខែធ្នូ ខាងមុខនេះ ដោយសារតែពុំមានលទ្ធភាពបង់ហើយសុំឲ្យរក្សានៅត្រឹមតម្លៃ ១៥០០ ដុល្លារដដែល។ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោក សាផុន វឌ្ឍនៈ បានជូនដំណឹង ចុះថ្ងៃ ទី២១ វិច្ឆិកា ដល់និស្សិតពីតម្លៃសិក្សា ៣ ពាន់ដុល្លារ សម្រាប់ ១ ឆ្នាំនិងចំនួននិស្សិតត្រូវជ្រើសរើសតាមឯកទេសនីមួយៗ។ លិខិតនេះ បញ្ជាក់ពីតម្លៃដាក់ពាក្យប្រឡង ១ ដុល្លារ និងថ្លៃសុំសិទ្ធិប្រឡង ៥០ ដុល្លារក្នុងម្នាក់ផងដែរ។ …
ឆាយ ច័ន្ទនីដា
http://bit.ly/1uVffLc