និស្សិត​វេជ្ជបណ្ឌិត​ឯកទេស​ប្រតិកម្ម​នឹង​ការ​ដំឡើង​ថ្លៃ​សិក្សា​ខ្ពស់

បួន​ថ្ងៃ​ក្រោយ​ការ​ជូន​ដំណឹង​ពី​ការ​ដំឡើង​ថ្លៃ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និស្សិត​នៅ​សាលា​ពេទ្យ​មួយ​នេះ បាន​ប្រតិកម្ម​នឹង​តម្លៃ​សិក្សា​ដែល​ឡើង​ទ្វេ​ដង សម្រាប់ ឆ្នាំ​២០១៤-២០១៥ ដែល​នឹង​ត្រូវ​ប្រឡង​ចូល​នៅ​ពាក់​កណ្តាល ខែ​ធ្នូ ខាង​មុខ​នេះ ដោយ​សារ​តែ​ពុំ​មាន​លទ្ធភាព​បង់​ហើយ​សុំ​ឲ្យ​រក្សា​នៅ​ត្រឹម​តម្លៃ ១៥០០ ដុល្លារ​ដដែល។ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក សាផុន វឌ្ឍនៈ បាន​ជូន​ដំណឹង ចុះ​ថ្ងៃ ទី២១ វិច្ឆិកា ដល់​និស្សិត​ពី​តម្លៃ​សិក្សា ៣ ពាន់​ដុល្លារ សម្រាប់ ១ ឆ្នាំ​និង​ចំនួន​និស្សិត​ត្រូវ​ជ្រើស​រើស​តាម​ឯកទេស​នីមួយៗ។ លិខិត​នេះ បញ្ជាក់​ពី​តម្លៃ​ដាក់​ពាក្យ​ប្រឡង ១ ដុល្លារ និង​ថ្លៃ​សុំ​សិទ្ធិ​ប្រឡង ៥០ ដុល្លារ​ក្នុង​ម្នាក់​ផង​ដែរ។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1uVffLc