ក្រសួងរឹតបន្តឹងទិន្នន័យទ្រព្យសម្បត្តិ ដើម្បីវិភាគការអភិវឌ្ឍលើវិស័យនេះ
«ខ្ញុំសារភាពថាក្រសួងមិនមានសមត្ថភាពក្នុងការគ្រប់គ្រង និងរក្សាតម្លាភាពនៅក្នុងវិស័យអចលនទ្រព្យនោះទេ។ ប៉ុន្តែខ្ញុំអាចនិយាយបានថាវិស័យនេះមិនទាន់ផ្តល់សញ្ញាបញ្ជាក់ពីបញ្ហានៅឡើយទេ។» នេះជាសម្តីរបស់លោក ងួន សុខា រដ្ឋលេខាធិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិយាយនៅក្នុងសិក្ខាសាលាអចលនទ្រព្យប្រព្រឹត្តឡើងនៅក្រោមប្រធានបទ «ឱកាស និងហានិភ័យនៅក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា» កាលពីថ្ងៃអង្គារនេះ។
បុគ្គលសំខាន់ៗរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យឯកជនបានមកជួបប្រជុំគ្នាស្ថិតនៅក្រោមគោលបំណងតែមួយ។ នោះគឺការចែករំលែកព័ត៌មាន។
លោក ម៉ី វិន ប្រធាននាយកដ្ឋានសេដ្ឋកិច្ចឧស្សាហកម្មបាននិយាយថាក្រសួងកំពុងមានគម្រោងប្រមូលព័ត៌មានពីការផ្គត់ផ្គង់សេចក្តីត្រូវការរបស់ទីផ្សារពីវិស័យឯកជនរួចហើយធ្វើការវិភាគដ៏ហ្មត់ចត់មួយស្តីពីបញ្ហារបស់វិស័យនេះ។ …
បុគ្គលិកសារព័ត៌មានភ្នំពេញប៉ុស្តិ៍
http://bit.ly/1TYbkGa