គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង​រងការ​ជំទាស់​ច្រើន​ឡើង

ការអំពាវនាវ​ឱ្យ​ប្រទេស​ឡាវ​ពិចារណា​ឡើង​វិញ​ពី​គម្រោង​វារីអគ្គិសនី​ដន​សាហុង​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឯ​វេទិការ​ពិភាក្សា​ពិគ្រោះយោបល់​សាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ក្រុង​ប៉ាក់សេ​ ប្រទេស​ឡាវ​នៅ​ថ្ងៃ​សុក្រ​នេះ។ បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​ Mega First របស់​ម៉ាឡេស៊ី​ដែល​ទទួល​បន្ទុក​សាងសង់​និង​សិក្សា​ស្រាវជ្រាវ​លើ​ទំនប់​វារីអគ្គិសនី​ដន​សាហុង​ បាន​បង្ហាញ​ពី​ការ​សិក្សា​លើ​ផល​ប៉ះពាល់​ខាងផ្នែក​បរិស្ថាន​និង​សង្គម​កិច្ច​របស់​ទំនប់​នេះ អ្នក​ចូល​រួម​ដែល​រួម​មាន​តំណាង​រដ្ឋាភិបាល​កម្ពុជា​ ឡាវ វៀតណាម​ និង​ថៃ​បាន​សម្តែង​ការ​មន្ទិល​សង្ស័យ​ចំពោះ​ការរក​ឃើញ​នោះ ដែល​បញ្ជាក់​ថា​មិន​មាន​ផលប៉ះពាល់​និង​ការ​គំរាម​កំហែង​ដល់​ពូជ​ត្រី​និង​ការបម្លាស់​ទី​នៃ​ត្រី​ទាំង​នោះ​ទេ។​ …

សាយ មុន្នី
http://khmer.voanews.com/content/don-sahong-hydro-dam/2557079.html