គម្រោងទំនប់វារីអគ្គិសនីដនសាហុងរងការជំទាស់ច្រើនឡើង
ការអំពាវនាវឱ្យប្រទេសឡាវពិចារណាឡើងវិញពីគម្រោងវារីអគ្គិសនីដនសាហុងបានកើនឡើងយ៉ាងខ្លាំងនៅឯវេទិការពិភាក្សាពិគ្រោះយោបល់សាធារណៈដែលរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គនៅក្រុងប៉ាក់សេ ប្រទេសឡាវនៅថ្ងៃសុក្រនេះ។ បន្ទាប់ពីតំណាងក្រុមហ៊ុន Mega First របស់ម៉ាឡេស៊ីដែលទទួលបន្ទុកសាងសង់និងសិក្សាស្រាវជ្រាវលើទំនប់វារីអគ្គិសនីដនសាហុង បានបង្ហាញពីការសិក្សាលើផលប៉ះពាល់ខាងផ្នែកបរិស្ថាននិងសង្គមកិច្ចរបស់ទំនប់នេះ អ្នកចូលរួមដែលរួមមានតំណាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម និងថៃបានសម្តែងការមន្ទិលសង្ស័យចំពោះការរកឃើញនោះ ដែលបញ្ជាក់ថាមិនមានផលប៉ះពាល់និងការគំរាមកំហែងដល់ពូជត្រីនិងការបម្លាស់ទីនៃត្រីទាំងនោះទេ។ …
សាយ មុន្នី
http://khmer.voanews.com/content/don-sahong-hydro-dam/2557079.html