កង​រាជ​អាវុធ​ហត្ថ​រក​ឃើញ​ឈើ​​ខុស​ច្បាប់​មួយ​ចំនួន​ធំ​​នៅក្នុង​រថយន្ត​ក្រុង​ដឹកអ្នក​ដំណើរ

អាជ្ញាធរ​​​​​​ខេត្ត​​​ឧត្តរ​មាន​​​ជ័យ​​​​​​បាន​​​រក​​​ឃើញ​​​ឈើ​​​ប្រណីត​​​មាន​​​តម្លៃ​​​មួយ​​​ចំនួន​​​ធំ​​​​​​នៅ​​​ក្នុង​​​ឃ្លុប​​ដាក់​​​អីវ៉ាន់​​របស់​រថយន្ត​​​ក្រុង​​​ដឹក​​​អ្នក​​​ដំណើរ​កាលពី​​​ថ្ងៃសុក្រ ប៉ុន្តែ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​ត្រឡប់​ទៅ​​​វិញ បើ​ទោះ​ជា​​​គាត់​​​បាន​​​សារ​ភាព​​​ថា បានជួញ​ដូរឈើ​​​ក៏ដោយ។ លោក អ៊ុន គឹមសេង មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ស្រុក​​​សំរោង​​​ចុងកាល់​​​​​​បាន​​​ប្រសា​​សន៍​ថា ក្រុមហ៊ុនដឹក​អ្នក​ដំណើរ​​​ រិទ្ធិ មុនី បាន​​​បើក​​​បរ​​ពី​​​ខេត្ត​​​ឧត្តរមានជ័យ​​​​​​​​​​​​​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ពេលនោះ​​​​មន្ត្រី របស់​​​លោក​​​ត្រូវ​បាន​ផ្តល់ព័ត៌​​​មាន​​​ចំពោះ​ទំនិញ​​​​​​​ខុស​​​ច្បាប់​​​នេះ។ …

អូន ភាព
http://www.cambodiadailykhmer.com/news/21847/