រដ្ឋាភិបាលអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីអំពីលំនៅឋាន
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្របានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋានដើម្បីជួយដល់ពលរដ្ឋងាយរងគ្រោះ និងក្រីក្រខណៈដែលគេប៉ាន់ប្រមាណថា កម្ពុជា អាចត្រូវការលំនៅឋានថ្មី ១,១ លានបន្ថែមទៀតនៅ ឆ្នាំ២០៣០ ដោយមិនរាប់បញ្ចូលលំនៅឋានបច្ចុប្បន្ន។ សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន ដោយលើកឡើងថា បន្ទាប់ពីឆ្លងកាត់សង្គ្រាមពី ឆ្នាំ១៩៧០ ដល់ ១៩៧៥ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះលំនៅឋានប្រជាពលរដ្ឋមួយចំនួនធំ ក៏ត្រូវបានបំផ្លិចបំផ្លាញដែរ ដែលធ្វើឲ្យកំណត់ត្រាដីធ្លី ត្រូវបានបាត់បង់។ គួបផ្សំនឹងអត្រាកំណើនប្រជាជនខ្ពស់ក្រោយសង្គ្រាម ជាពិសេសកំណើនសេដ្ឋកិច្ចខ្ពស់នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កឲ្យមានលំហូរប្រជាជនមួយចំនួន ធ្វើបន្លាស់ទីពីជនបទមកកាន់ទីក្រុង ជាទីប្រជុំជនដែលមានសក្តានុពលសេដ្ឋកិច្ច ធ្វើឲ្យទីក្រុង និងទីប្រជុំជនមានសម្ពាធកាន់តែធ្ងន់ធ្ងរថែមទៀតទៅលើតម្រូវការលំនៅឋាន និងដីធ្លី។ …
ម៉ៃ ទិត្យថារ៉ា
http://postkhmer.com/national/1-national-news/114165-2014-05-12-03-08-47