ច្បាប់​ថ្មី​ស្តីពី​រ៉ែ​នឹង​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ច្បាប់​​រ៉ែ​ថ្មី​​របស់​កម្ពុជា​នឹង​ត្រូវ​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ​ហើយ​នឹង​ដាក់​ចេញ​​នូវ​កំណែទម្រង់​មួយ​ចំនួន​ចំពោះ​វិស័យ​នេះ​តែ​ពន្ធ​លើ​ការ​រុករក​រ៉ែ​របស់​ប្រទេស​​កម្ពុជា​នឹង​ទំនង​ជា​មាន​កម្រិត​ដដែល​។ លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ធ្លាប់​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ឆ្នាំ​មុន​ថា​ក្រសួង​អាច​នឹង​ពិចារណា​កាត់បន្ថយ​ពន្ធ​លើ​ធនធាន​រ៉ែ​ពី​ ៣០ ​ភាគរយ​មក​នៅ​ត្រឹម ២០ ​ភាគរយ​វិញ​ដែល​​ច្បាប់​រ៉ែ​របស់​អូស្រ្តាលី​ក៏​យក​​ពន្ធ​​កម្រិត​​ដូច​គ្នា​​ដែរ។ …

Charles Rollet
http://bit.ly/1M0ZDhf