មន្ត្រី​ថា៖ ​រដ្ឋាភិបាល​​ប្រើ​ផែនទី​ផ្អែក​លើ​សន្ធិសញ្ញា​ ១៩៨៥ ​បោះ​បង្គោល​ព្រំដែន

ខណៈ​លទ្ធផល​នៃ​​ការ​ផ្ទៀងផ្ទាត់​ផែនទី​ពី​ប្រទេស​បារាំង​ជាមួយ​​នឹង​ផែនទី​រដ្ឋាភិបាល​ត្រូវ​​គេ​​អះអាង​ថា​ដូច​គ្នា​លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បាន​ថ្លែង​​ថា​គ្មាន​ការ​ផ្ទៀងផ្ទាត់​ផែនទី​ទៀត​ទេ​ដោយ​​លោក​គូសបញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ប្រើ​ផែនទី​ផ្អែក​លើ​សន្ធិសញ្ញា​ឆ្នាំ ១៩៨៥ ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។

លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង បាន​ថ្លែង​ក្នុង​ពិធី​ផ្ទៀងផ្ទាត់​ផែនទី​កាលពី​ម្សិលមិញ​ថា៖ «​ដូច្នេះ​ខ្ញុំ​បាន​ឃើញ​ថា​រដ្ឋាភិបាល​បាន​ធ្វើការ​លើ​ព្រំដែន​ចាប់​តាំងពី​រំដោះ​ជាតិ​ឆ្នាំ ១៩៧៩ ដូច្នេះ​ខ្ញុំ​យល់​ថា​បញ្ហា​ព្រំដែន ​បញ្ហា​ផែន​ទី គួរ​បញ្ចប់​​ត្រឹម​នេះ​មិន​ឲ្យ​គណបក្ស​នយោបាយ​ណា​យក​បញ្ហា​នេះ​ទៅ​ធ្វើ​យុទ្ធនាការ​ញុះញង់​​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​ប្រឆាំង​រដ្ឋាភិបាល​ឡើយ​​»។ …

 

មាស សុខជា
http://bit.ly/1NQdKHY