លោក អ៊ិត សំហេង​៖ ការធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​ការអត់​ការងារ​ធ្វើ

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ការកែប្រែ​ច្បាប់​ស្ដីពី​ការងារ​ដោយ​បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់​លុប​ចោល​ថ្ងៃ​ឈប់​សង និង​ពង្រីក​វិសាលភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​​គឺ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ឧស្សាហកម្ម​គន្លឹះ និង​ធានាថា​ពលរដ្ឋ​កម្ពុជា​នឹងមិន​ប្រឈម​ការអត់​ការងារ​ធ្វើ​ដូច​ប្រទេស​ខ្លះ​ទេ​។ ប៉ុន្តែ​សហជីព​ខ្លះ​ថា​រដ្ឋាភិបាល​គួរ​ទាក់ទាញ​ការវិនិយោគ​ប្រភេទ​នេះ​តាម​វិធីសាស្ដ្រ​ផ្សេង​វិញ​។ លោក អ៊ិត សំហេង ជា​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​បាន​លើកឡើង​ថា កម្ពុជា​ដែល​ពឹងផ្អែក​​លើ​តម្លៃ​ពលកម្ម​ទាប​សម្រាប់​​ដណ្ដើម​វិនិយោគទុន​បរទេស​ និង​ទីផ្សារ​ពិភពលោក គឺ​កាន់តែ​មាន​លក្ខណៈ​ស្រួចស្រាល់​ឡើង​។ …

ខន សាវិ
https://bit.ly/30ulxpB