អាជ្ញាធរ​ និង ​ពល​រដ្ឋ​ខេត្ត​ព្រះ​សីហនុ​ កំពុង​សហការ​គ្នា​ប្រមូល​សំរាម​​នៅ​តាម​ឆ្នេរ

អាជ្ញាធរ​ខេត្ដ​ព្រះសី​ហនុ ​សហ​ការ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ បាន​ចំណាយ​ពេល​ប្រ​មាណ​ ៥ថ្ងៃ​ ដើម្បី​ប្រ​មូល​សំរាម​ និង​កំប្លោក​ដែល​បាន​អណ្ដែត​មក​ពី​សមុទ្រ​ ពី​​ប្រទេស​ជិត​ខាង​ នៅ​ឆ្នេរ​អូឈើ​ទាលបាន​ប្រមាណ​ ៧៧ ​តោន និង​កំពុង​បន្ដ​ប្រមូល​នៅ​តាម​ឆ្នេរ​ផ្សេង​ទៀត​​។ លោក ឱ សារឿន អ្នក​នាំ​ពាក្យ​ខេត្ដ​ព្រះ​សីហនុ​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​​ថា គិត​ត្រឹម​ថ្ងៃ​អាទិត្យនេះ អាជ្ញា​ធរ​បាន​ប្រមូល​កំប្លោក​នៅ​​តាម​មាត់​ឆ្នេរ​អូឈើ​ទាលអស់​ទាំង​ស្រុង​ហើយ ​និង​កំពុង​បន្ដ​ប្រ​មូល​តាម​ឆ្នេរ​មួយ​ចំនួន​ទៀត។ …

វ៉ន ដារ៉ា
https://bit.ly/2CJeoZm