ក្រសួង​នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​​លើ​ជន​បរទេស​ដែល​មក​ធ្វើ​ការ​នៅ​កម្ពុជា​

កាលពី​ម្សិលមិញ ក្រសួង​ការ​ងារ​​ និង​ក្រសួង​មហាផ្ទៃ បានជួប​ប្រជុំគ្នា​ដើម្បី​បង្ហាញ​ពី​ផែន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​វិធានការ​តឹងរ៉ឹង​ជាង​មុន​លើ​និយោជក​ដែល​មាន​ជន​​បរទេស​ធ្វើ​ការ​ ដើម្បី​ធានា​ថា បុគ្គលិក​របស់​ពួក​គេ​មាន​ឯកសារ​គ្រប់​គ្រាន់​។ លោក​ សេង សក្កដា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការ​ងារ​នៃ​ក្រសួង​ការ​ងារ បាន​មាន​ប្រសាសន៍​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​ពី​​មុនៗ​គ្មាន​ប្រសិទ្ធភាព​ទេ​​នៅ​ក្នុង​ការ​ធានា​ថា ជន​បរទេស​ត្រូវ​បាន​ចុះ​បញ្ជី និង​ធ្វើការ​ដោយ​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​។ លោក​បាន​បន្តថា “យើង​ចាំបាច់​ត្រូវ​ផ្ដោត​​​ការ​​​​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពិន័យ​ជន​បរទេស​​ទាំង​អស់​ដែល​មក​ធ្វើការ​នៅ​កម្ពុជា​ និង​ដែល​​គ្មាន​កាត​ការ​ងារ​”។ លោក​បាន​លើក​ឡើង​ទៀត​ថា ចំនួន​ជនបរទេស​ដែល​ចូល​មក​កម្ពុជា​នៅ​ឆ្នាំ​នេះ​​​ បាន​លើស​ចំនួន​៨.០០០​នាក់​កាលពី​ឆ្នាំ​មុន​រួច​ទៅ​ហើយ​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/18820/