ក្រសួងនឹងរឹតបន្តឹងការត្រួតពិនិត្យលើជនបរទេសដែលមកធ្វើការនៅកម្ពុជា
កាលពីម្សិលមិញ ក្រសួងការងារ និងក្រសួងមហាផ្ទៃ បានជួបប្រជុំគ្នាដើម្បីបង្ហាញពីផែនការរបស់រដ្ឋាភិបាលក្នុងការអនុវត្តវិធានការតឹងរ៉ឹងជាងមុនលើនិយោជកដែលមានជនបរទេសធ្វើការ ដើម្បីធានាថា បុគ្គលិករបស់ពួកគេមានឯកសារគ្រប់គ្រាន់។ លោក សេង សក្កដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងពីមុនៗគ្មានប្រសិទ្ធភាពទេនៅក្នុងការធានាថា ជនបរទេសត្រូវបានចុះបញ្ជី និងធ្វើការដោយមានលិខិតស្នាមត្រឹមត្រូវ។ លោកបានបន្តថា “យើងចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់លើការពិន័យជនបរទេសទាំងអស់ដែលមកធ្វើការនៅកម្ពុជា និងដែលគ្មានកាតការងារ”។ លោកបានលើកឡើងទៀតថា ចំនួនជនបរទេសដែលចូលមកកម្ពុជានៅឆ្នាំនេះ បានលើសចំនួន៨.០០០នាក់កាលពីឆ្នាំមុនរួចទៅហើយ។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/18820/