ក្រសួងមហាផ្ទៃយល់ព្រមឲ្យមន្ត្រីអតីតបក្សសង្គ្រោះជាតិ បង្កើតបក្សថ្មីមួយទៀត
ក្រសួងមហាផ្ទៃបានយល់ព្រមជាគោលការណ៍ឲ្យអតីតមន្ត្រី និងសកម្មជនមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញឲ្យបង្កើតគណបក្សថ្មីមួយឈ្មោះ «ខ្មែរស្រឡាញ់ជាតិ» ដោយតម្រូវឲ្យតំណាងក្រុមនេះ រៀបចំឯកសារស្របតាមច្បាប់ ដើម្បីចុះបញ្ជីជាផ្លូវការ។ លិខិតឆ្លើយតបរបស់ក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ពីតំណាងអតីតថ្នាក់ដឹកនាំមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក ខឺយ ស៊ីនឿន បានដាក់ពាក្យសុំបង្កើត «គណបក្សខ្មែរស្រឡាញ់ជាតិ» ដោយប្រើប្រាស់អក្សកាត់ គ.ខ.ស.ជ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។ …
សុទ្ធ គឹមសឿន
https://bit.ly/39HANDw