កម្មវិធី​កុមារ​រៀន​កុមារ​ចេះ ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ

ក្រសួង​អប់រំ យុវជន និង​កីឡា​ពី​ម្សិលមិញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី «​កុមារ​រៀន​កុមារ​ចេះ​» នា​ថ្ងៃ​ចន្ទ​នេះ​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី រាជធានី​ភ្នំពេញ ដើម្បី​បន្ត​លើកកម្ពស់​គុណភាព​អប់រំ​កម្រិត​បឋមសិក្សា​ដែល​ជា​មូលដ្ឋានគ្រឹះ​មួយ​ទ្រទ្រង់​ការរៀន និង​បង្រៀន​នៅ​កម្រិតសិក្សា​ថ្នាក់​បន្តបន្ទាប់​ទៀត​សម្រាប់​សិស្ស​។ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក Michael Newbill អនុប្រធាន​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​លោកស្រី Natascha Paddison ​នាយិកា​រង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​យូនីសេហ្វ និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គភាព​ក្រោម​ឱវាទ​ក្រសួង មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល គ្រូបង្រៀន និង​វិស័យ​ឯកជន​ប្រមាណ​ ២០០ ​នាក់​។ …

វ៉ន ដារ៉ា
https://bit.ly/2wIU5cP