ក្រសួងប្រកាសផ្អាកអាជ្ញាប័ណ្ណលើជំនាញធុរកិច្ច
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការបើកមុខជំនាញគ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុនៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្នុងបំណងជំរុញការអនុវត្តកំណែទម្រង់នៅឧត្តមសិក្សាឲ្យឆ្លើយតបនឹងតម្រូវការនៃទីផ្សារការងារនិងការវិវត្តសេដ្ឋកិច្ចជាតិ។ «ក្រសួងបានកត់សម្គាល់ឃើញថា ការចុះឈ្មោះចូលរៀនរបស់និស្សិតនៅឧត្តមសិក្សាភាគច្រើនលើសលប់តែងតែផ្តោតទៅលើវិស័យធុរកិច្ច។ ក្នុងន័យនេះដើម្បីជំរុញការអនុវត្តកំណែទម្រង់នៅឧត្តមសិក្សាឲ្យឆ្លើយតបនឹងតម្រូវការនៃទីផ្សារការងារ និងការវិវត្តសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន ក្រសួងបានប្រកាសផ្អាកជាបណ្តោះអាសន្នក្នុងការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការបើកមុខជំនាញគ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ នៅតាមគ្រឹះស្ថានឧត្តមសិក្សា»។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃ ទី៣១ ខែធ្នូ កាលពី ឆ្នាំ២០១៤។ …
ចាន់ មុយហុង
http://bit.ly/17k2ssE