ក្រសួង​ប្រកាស​ផ្អាក​អាជ្ញាប័ណ្ណ​លើ​ជំនាញ​ធុរកិច្ច

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ផ្អាក​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ការ​បើក​មុខ​ជំនាញ​គ្រប់​គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា ក្នុង​បំណង​ជំរុញ​ការ​អនុវត្ត​កំណែ​ទម្រង់​នៅ​ឧត្តម​សិក្សា​ឲ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​នៃ​ទីផ្សារ​ការងារ​និង​ការ​វិវត្ត​សេដ្ឋកិច្ច​ជាតិ។ «ក្រសួង​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ចុះ​ឈ្មោះ​ចូលរៀន​របស់​និស្សិត​នៅ​ឧត្តម​សិក្សា​ភាគ​ច្រើន​លើស​លប់​តែងតែ​ផ្តោត​ទៅ​លើ​វិស័យ​ធុរកិច្ច។ ក្នុង​ន័យ​នេះ​ដើម្បី​ជំរុញ​ការ​អនុវត្ត​កំណែ​ទម្រង់​នៅ​ឧត្តម​សិក្សា​ឲ្យ​ឆ្លើយតប​នឹង​តម្រូវ​ការ​នៃ​ទីផ្សារ​ការងារ និង​ការ​វិវត្ត​សេដ្ឋកិច្ច​ជាតិ​នា​ពេល​បច្ចុប្បន្ន ក្រសួង​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះ​អាសន្ន​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ការ​បើក​មុខ​ជំនាញ​គ្រប់​គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា»។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ កាលពី​ថ្ងៃ ទី៣១ ខែ​ធ្នូ កាល​ពី ឆ្នាំ​២០១៤។ ...

ចាន់ មុយហុង
http://bit.ly/17k2ssE