ក្រសួងៈ អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​មានទោស​ពី​ ៣ ​​ទៅ​​ ១០​​ ​ឆ្នាំ

រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​សេចក្ដី​ណែនាំ​មួយ​ដោយ​រំឭក​ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ករណី​​ភ្លើង​ឆេះ​ព្រៃ ឬ​ព្រៃ​លិច​ទឹក​ដោយ​រំឭក​ថា ពួកគេ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៣ ​ដល់​ ១០ ​ឆ្នាំ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​បែបនេះ​កើតមាន​ជា​រៀងរាល់​ឆ្នាំ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាច្រើន​។ យោងតាម​សេចក្ដី​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្ដីពី​ «​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​» ​ចុះ​ថ្ងៃទី​ ១៥ ខែមករា​ដែល​ភ្នំពេញ​ប៉ុស្តិ៍​​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​កត់សម្គាល់​ថា មាន​កត្តា​ចម្បង​មួយ​ចំនួន​ដែល​នាំឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​នៅ​រដូវប្រាំង​។ …

ឃុត សុភចរិយា
https://bit.ly/2NynmfO