ក្រសួងកសិកម្ម និងក្រុមហ៊ុនចិន គ្រៀងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជឈើប្រណិត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តភាព (APFNet) នៃសាធារណរដ្ឋប្រជាមានិត្យចិន មានគម្រោងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជឈើមានតម្លៃនៅឆ្នាំ២០២០ ខាងមុខ ដែលគម្រោងនេះមានទឹកប្រាក់ឧបត្ថម្ភប្រមាណ ៥,៥លានដុល្លារអាមេរិក។ គម្រោងបង្កើតមជ្ឈមណ្ឌលនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន និងនាយកអង្គការ APFNet លោក Zhao Shucong នៅទីស្តីការក្រសួងកាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងការងារលើវិស័យព្រៃឈើ ស្របពេលដែលលោក Zhao បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ …
ប៉ិច សុធារី
https://bit.ly/30EOsGG