ក្រុង​ព្រះសីហនុ​ ​ត្រូវការ​ថវិកា១៧០លាន​ដុល្លារ​ ​ដើម្បី​រៀបចំ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​និង​ជំនន់​ទឹកភ្លៀង​

ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃសុក្រ​ថា​ ​ក្រុង​ព្រះសីហនុ​ ​ត្រូវការ​ថវិកា​ប្រមាណ​ ​១៧០លាន​ដុល្លារ​ ​ដើម្បី​រៀបចំ​កែសម្រួល​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ​និង​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​។​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​លទ្ធផល​នៃ​ការរៀបចំ​ផែនការមេ​ ​និង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះសីហនុ​ ​កាលពី​ថ្ងៃសុក្រ​ ​នៅ​រាជធានី​ភ្នំពេញ​ថា​ ​ថវិកា​ប្រមាណ១៧០លាន​ដុល្លារ​នេះ​ ​គ្រោង​នឹង​ត្រូវ​ចំណាយ​លើ​ការរៀបចំ​ស្តារ​ប្រព័ន្ធ​ចម្រោះ​ដែល​មាន​សមត្ថភាព​សម្អាត​ទឹក​កខ្វក់​បាន​ ​៤ម៉ឺន​ម៉ែត្រគីប​ក្នុង​មួយថ្ងៃ​,​ ​កា​រៀបចំ​បណ្តាញ​លូ​មេ​បង្ហូរទឹក​កខ្វក់​ប្រវែង៤៥គីឡូម៉ែត្រ​,​ ​ការរៀបចំ​បណ្តាញ​លូ​ខ្នែង​តភ្ជាប់​ពី​ផ្ទះ​ពលរដ្ឋ​ឬ​សណ្ឋាគារ​ជាដើម​ប្រវែង​ ​៤៧គីឡូម៉ែត្រ​,​ ​សាងសង់​ស្ថានីយ៍​បូមទឹក​កខ្វក់​បញ្ចូល​អាង​ចម្រោះ​ ​និង​សាងសង់​ប្រព័ន្ធ​លូ​បង្ហូរទឹក​ភ្លៀង​ប្រវែង២០គីឡូម៉ែត្រ​។​ ​…

ប៉ិច​ ​សុធា​រី​
https://bit.ly/2ZssS6T