ការចុះ​បញ្ជី​រថយន្ត​អគ្គិស​នីនៅ​កម្ពុជា​កើន​ឡើង​ជាង​ ១ ៨០០% ធៀប​នឹង​ឆ្នាំ​មុន

រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និ​ងដឹ​ក​ជញ្ជូន លោក ​ស៊ុន ចាន់​ថុល បាន​លើក​ឡើង​ថា លំហូរនៃការ​ប្រើប្រាស់​រថ​យន្ត​អគ្គិស​នីនៅ​កម្ពុជា មាន​ការ​កើន​ឡើង​ខ្លាំង នៅ​រយៈ​ពេល​ ១​ ឆមាស​ឆ្នាំ​នេះ។​ លោក​បាន​លើក​ឡើង​បែ​ប​នេះ នៅ​ក្នុង​កម្មវិ​ធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ស្ថានីយ បញ្ចូល​​ថាម​ពល ​យាន​យន្ត​អគ្គិស​នី (EV Charging Station) ក្នុង​ក្រុង​សៀម​រាប​ ខេត្តសៀ​មរាប កាល​ពីថ្ងៃទី​ ១៤ កញ្ញា​ ។ លោក រដ្ឋ​មន្ត្រី មាន​ប្រសាស​ន៍ថា​ ក្នុងរ​យៈពេល​ ៧ ខែ ឆ្នាំ ២០២២​ នេះ មាន​រថយន្ត​អគ្គិ​សនី​សរុ​បចំ​នួន ​៣០៥ គ្រឿង​ បាន​ចុះប​ញ្ជី ដែល​បើធៀប​នឹង​រយៈពេលដូ​ចគ្នាក្នុង​ឆ្នាំ ២០​២១ ការ​ចុះ​បញ្ជី​រថយន្ត​អគ្គិស​នី មាន​ការ​កើន​ឡើង​ប្រ​មាណ​ ១ ​៨០៦%។ …

ហ្វីន ហ្វ្រីដា
https://www.postkhmer.com/national/2022-09-15-1915-241081.html