ដំណាំស្រូវជាង ៦៧ ពាន់ហិកតា ត្រូវបានបំផ្លាញដោយទឹកជំនន់ និងភាពរាំងស្ងួតកាលពីឆ្នាំមុន
ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណជាង ៦៧ ពាន់ហិកតា នៅក្នុងឆ្នាំ ២០១៩ បានរងការខូចខាតដោយសារគ្រោះធម្មជាតិ បណ្ដាលមកពីភាពរាំងស្ងួត ហើយក៏បានធ្វើឲ្យទិន្នផលស្រូវថយចុះប្រមាណ ០,៥៤ ភាគរយ។ នេះបើយោងតាមលោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មថ្លែងនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញក្រោមប្រធានបទ «បច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ដើម្បីបង្ហាញសាធារណជនឲ្យបានយល់ច្បាស់ពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ …
សុទ្ធ គឹមសឿន
https://bit.ly/3be0kVV