ក្រសួង​បង្កើត​ក្រុម​ការងារ​ពិនិត្យ​លើ​បណ្តឹង​បេក្ខជន​ប្រឡង​ធ្លាក់

ក្រសួង​អប់រំ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិនិត្យ​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​បេក្ខជន​ប្រឡង​ធ្លាក់​បាក់​ឌុប​ដែល​ប្តឹង​តវ៉ា​សុំ​ការ​ពិនិត្យ​កំណែ​វិញ្ញាសា​ប្រឡង​ឡើង​វិញ​ក្រោយ​ទទួល​បាន​បណ្តឹង​របស់​បេក្ខជន​ជាង​ ១០០ នាក់​បន្ទាប់ពី​ប្រកាស​លទ្ធផល​បាន​ជិត ១០ ថ្ងៃ​មក​នេះ។

ក្រោយ​ការ​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​ថ្ងៃ​ទី ១២ និង ១៣ ខែ​កញ្ញា​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជូន​ដំណឹង​ដល់​បេក្ខជន មាតាបិតា អាណាព្យាបាល អ្នក​ពាក់ព័ន្ធ ដែល​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​មាន​សិទ្ធិ​ប្តឹង​តវ៉ា​ក្នុង​រយៈពេល ៣០ ថ្ងៃ​ចាប់ពី​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង។ …

តាំង វីដា
http://bit.ly/1KwoHJ7