ក្រសួង​អប់រំ​​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​បើក​ប្រាក់​ខែ​គ្រូបង្រៀន​មាន​ភាព​ងាយ​ស្រួល​

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​ យុវជន​ និង​កីឡា បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ​គ្រូបង្រៀន​នឹង​ទទួល​បាន​​ប្រាក់​ខែ​គោល​ និង​ប្រាក់​ឧបត្ថម្ភ​​បន្ថែម​នៅ​ក្នុង​កញ្ចប់​តែ​មួយ​​ចាប់​ពី​ចុង​ខែ​នេះទៅ​​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ដំណើរ​ការ​បើក​ប្រាក់​ខែ​ និង​ចៀសវាង​ការ​ភាន់​ច្រឡំ​។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រាក់​ឧបត្ថម្ភ​សម្រាប់​សុខភាព​ ហានិភ័យ ​និងការ​បង្រៀន​នៅ​ជនបទ​នឹង​ត្រូវ​ដាក់​បញ្ចូល​តែ​មួយ​ទៅ​ក្នុង​ប្រាក់​ខែ​គោល​របស់​គ្រូបង្រៀន​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់​ថា គោល​នយោបាយ​ថ្មីនេះ​នឹង​ចូល​ជាធរមាន​​ឲ្យពិត​ប្រាកដ​នៅ​ពេល​ណា​នោះ​ទេ។ …

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/19316/