ក្រសួងអប់រំនឹងធ្វើឲ្យដំណើរការបើកប្រាក់ខែគ្រូបង្រៀនមានភាពងាយស្រួល
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍កាលពីម្សិលមិញថា គ្រូបង្រៀននឹងទទួលបានប្រាក់ខែគោល និងប្រាក់ឧបត្ថម្ភបន្ថែមនៅក្នុងកញ្ចប់តែមួយចាប់ពីចុងខែនេះទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការបើកប្រាក់ខែ និងចៀសវាងការភាន់ច្រឡំ។
លោកបានមានប្រសាសន៍ថា ប្រាក់ឧបត្ថម្ភសម្រាប់សុខភាព ហានិភ័យ និងការបង្រៀននៅជនបទនឹងត្រូវដាក់បញ្ចូលតែមួយទៅក្នុងប្រាក់ខែគោលរបស់គ្រូបង្រៀន ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់ថា គោលនយោបាយថ្មីនេះនឹងចូលជាធរមានឲ្យពិតប្រាកដនៅពេលណានោះទេ។ …
អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/19316/